FOOD DECENTRALISED

Main Content

ទំព័រដើម

វីរុសកូរ៉ូណា នៅតែបន្តវាយលុកពិភពលោកនៅឆ្នាំ ២០២១។ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ជំងឺរាតត្បាត បង្ខំឲ្យ បិទទីផ្សារជាច្រើន។ អ្នកលក់ម្ហូបអាហារនិងអាជីវករត្រូវលក់អាហារនៅតាមចិញ្ចើមផ្លូវដើម្បីរកប្រាក់ចំណូលដោយគ្មានការយកចិត្តទុកដាក់ថែទាំសុខភាពអំឡុងពេលមានជំងឺរាតត្បាត។

តំបន់ស្រាវជ្រាវរបស់យើងផ្តោតលើផ្លូវព្រះអង្គអេង ដោយសារអ្នកលក់អាហារនិងអ្នកទិញភាគច្រើនធ្វើអាជីវកម្មរបស់ពួកគេនៅតាមផ្លូវក្បែរផ្សាររាត្រី ផ្សារចាស់ សាលាចិន និងផ្សារកណ្តាល។ ការគ្រប់គ្រងមិនមានសណ្តាប់ធ្នាប់និងអសន្តិសុខនេះអាចបណ្តាលឱ្យមានផលវិបាកជាបន្តបន្ទាប់ដល់សហគមន៍ទាំងមូលហើយការលក់នៅតាមចិញ្ចើមផ្លូវក៏អាចចោទជាបញ្ហាដល់ខ្លួនផ្ទាល់ផងដែរ។ នៅក្នុងការស្រាវជ្រាវនេះ ភាពទទួលបាននូវម្ហូបអាហារគឺជាផ្នែកសំខាន់មួយនៃការធ្វើឱ្យតំបន់មួយមានភាពរស់រវើកឡើងវិញដែលអ្នកលក់ដូរតាមចិញ្ចើមផ្លូវអាចសម្របខ្លួនទៅនឹងស្ថានភាពនេះ។ ការធ្វើទស្សនកិច្ចនៅទីតាំងផ្ទាល់ រួមទាំងការសំភាសន៍ជាមួយប្រជាជននិងអង្គការផ្សេងៗគឺជាប្រភពធនធានដ៏សំខាន់សម្រាប់ជួយដល់ការស្រាវជ្រាវនេះដំណើរការបានយ៉ាងរលូន។ ការស្រាវជ្រាវតាមអ៊ិនធរណេតរួមបញ្ចូលទាំងគេហទំព័រនិងការប្រមូលផ្តុំទិន្នន័យជាទៀងទាត់និងការវិភាគហើយតាមរយៈម៉ាស៊ីនវិភាគ ជាក់លាក់កាន់តែច្បាស់លាស់និងមានប្រសិទ្ធភាពក្នុងការកំណាត់ព័ត៌មានដែលទទួលបាន។ សរុបសេចក្តីមកការសហការដោយមានប្រសិទ្ធភាពនៃក្រហ៊ុនដឹកជញ្ចូននិងអង្គការស្ម័គ្រចិត្តដូចជា local4local អាចជួយសហគមន៍ក្នុងការដោះស្រាយបញ្ហាប្រឈមនៃជំងឺរាតត្បាតកាន់តែប្រសើរឡើងនិងការណែរនាំក្នុងការកាត់បន្ថយការប្រមូលផ្តុំមនុស្សដោយការរក្សារគម្លាត។

ដើម្បីស្វែងរកចម្លើយចំពោះគោលបំណងនៃការលក់ទំនិញក្នុងសម័យកូវីដនៅទីក្រុងភ្នំពេញ យើងបានបង្កើតសំណួរមួយដើម្បីធ្វើការស្រាវជ្រាវ

តើរោគរាតត្បាតបានបណ្តាលឱ្យការលក់ចំនីអាហារតាមដងផ្លូវសម្រាប់ប្រជាជនក្នុងស្រុកក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដយ៉ាងដូចម្តេច?

 

                                                                                                                        History

5. ខាងក្រោមនេះអ្នកអាចឃើញការណែនាំអំពីប្រវត្តិខ្លះៗ៖

 

 

 6. តើអ្នកអាចចែករំលែកអំពីប្រវត្តិដែលអ្នកបានដឹងប្រាប់ដល់យើងបានទេ? សូម Comment ខាងក្រោមឬចូលទៅកាន់ទំព័រ“ អំពីយើងនិងទំនាក់ទំនង” ប្រសិនបើអ្នកចង់ទាក់ទងមកយើងខ្ញុំអំពីការបញ្ចូលព័ត៌មានរបស់អ្នកទៅក្នុងគេហទំព័ររបស់យើង!